អ្វីទៅជាមុខវិជ្ជាភាសាវិទ្យា? | I know khmer website

អ្វីទៅជាមុខវិជ្ជាភាសាវិទ្យា?

 



ភាសាវិទ្យាជាវិទ្យាសាស្ត្រសិក្សាអំពីភាសា។ មានមែកធាងសំខាន់ៗដូចជា - សូរវិទ្យា - សទ្ទតា​វិទ្យា - ន័យវិទ្យា - វចនវិទ្យា - ភាសាវិទ្យាប្រៀបធៀប - សម្ព័ន្ធវិទ្យា - សង្គមភាសាវិទ្យា - ចិត្តភាសាវិទ្យា - រចនាបថវិទ្យា - រូបសព្ទវិទ្យា ។ល។
-Facebook Link: https://www.facebook.com/ctr.rac/vide... សារៈសំខាន់នៃការសិក្សាមុខវិជ្ជាភាសាវិទ្យា ដោយ៖ បណ្ឌិត វង្ស មេង អនុប្រធានវិទ្យាស្ថានភាសាជាតិ និងជាប្រធានមុខជំនាញភាសាវិទ្យានៅរាជបណ្ឌិត្យសភាកម្ពុជា តើភាសាវិទ្យាសិក្សាអំពីអ្វី ? តើហេតុអ្វីត្រូវសិក្សាភាសាវិទ្យា? ការសិក្សាអំពីភាសាវិទ្យាបានផ្តល់ការងារអ្វីខ្លះ? ភាសាវិទ្យាគឺជាវិទ្យាសាស្ត្រដែលសិក្សាអំពីភាសា របៀបដែលភាសាដំណើរការ របៀបដែលភាសាទទួល និង អំពីរបៀបដែលមនុស្សប្រើប្រាស់ភាសាដើម្បីទាក់ទងគ្នា ។ ភាសាវិទ្យាគឺជាមុខវិជ្ជាវិទ្យាសាស្ត្រ ដែលមានទាំងទ្រឹស្តី និង អនុវត្តន៍ជាក់ស្តែង ។ ចង់ជ្រាបច្បាស់ សូមស្តាប់ការបកស្រាយរបស់អ្នកជំនាញ.......... សូមជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជាមានបើកវគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(Master Degree) និងថ្នាក់បណ្ឌិត(Ph.D.) លើជំនាញ ភាសាវិទ្យា និងជំនាញដទៃទៀតជាច្រើន។ កាលបរិច្ឆេទសម្រាប់ឆ្នាំសិក្សាថ្មី៖ ២០ ខែកុម្ភៈ ឆ្នាំ២០២១ កាលបរិច្ឆេទទួលពាក្យចូលរៀន៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ចង់បានការបណ្តុះបណ្តាលច្បាស់លាស់ និងគុណភាពពិតប្រាកដ សូមទំនាក់ទំនងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា៖ -អាសយដ្ឋាន៖ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ជាប់នឹងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មណ្ឌល២) -ទូរសព្ទលេខ៖ ០៨១-៣៣៩ ៣៨៥ / ០១២-៨២៤ ៩២៤ / ០១៥-២៩៩ ៩៥៩

0 comments:

Post a Comment