ភាពយន្តអប់រំកំសត់#ឪពុកនិងវត្ត Father and Monastery, Drama Heart Touching(My Share) | I know khmer website

ភាពយន្តអប់រំកំសត់#ឪពុកនិងវត្ត Father and Monastery, Drama Heart Touching(My Share)


ភាពយន្តអប់រំកំសត់#ឪពុកនិងវត្ត Father and Monastery, Drama Heart Touching
ប្តីចេញពីគុកវិលត្រលប់មកផ្ទះ មិនឃើញប្រពន្ធកូន តែបែបជាឃើញអ្នកដ៏ទៃរស់នៅផ្ទះរបស់ខ្លួន ។ ឆ្ងល់ក្នុងចិត្តហើយ ក៏ដើរទៅសួរ អ្នកផ្ទះនោះ ពួកគេក៏បានប្រាប់ថាម្ចាស់បានទៅរកស៊ីនៅប្រទេសថៃពីព្រោះ ផ្ទះនេះត្រូវអង្គការរឹបអូស ហើយក៏បានលក់ឲ្យទៅគាត់ ។ ប្តីស្លុតចិត្ត នឹកស្រម៉ៃគ្រាដែលខ្លួនបានប្រព្រឹត្តកំហុសជាច្រើន ផឹកស្រវឹងបង្ករឿងជាមួយឪពុកក្មេក ព្រមទាំងលេងល្បែងស៊ីសង និងបង្ករឿងផ្សេងៗ។ ប្តីត្រូវបានជាប់ឃុំក្រោយពីមានជំលោះពេលលេងល្បែងចាញ់ ព្រោះដឹងថាគេស៊ីឡាក់ខ្លួន។ បន្ទាប់ពីស្រម័យរឿងអតីតកាល ប្តីក៏បន្តទៅវត្តដើម្បីជួបឪពុកក្មេក ហើយអ្វីដែលនឹកស្មាមិនដល់ គឺឪពុកក្មេកតែងតែរៀបចំអាហារដែលបានសេសសល់ពីវត្តផ្ញើរដល់ខ្លួននៅក្នុងគុក ។ ប្តីនឹកស្រម័យរាល់ទង្វើដែលធ្វើបាបឪពុក រអ៊ូពីជំងឺរបស់គាត់ និងលួចលុយគាត់ដែលសំន្សំយកទៅលេងល្បែង មិនតែប៉ុណ្ណោះបានដៀមដាមគាត់ជាច្រើនដង។ បន្ទាប់ដ៏ខ្លួនខុសប្តីចូលទៅជិតឪពុកលើកដៃសំពះជាមួយការសុំខមាទោសឪពុក។ ទីបញ្ចប់ប្តីក៏បានកសាងសុមង្គលក្នុងគ្រួសារឡើងក្រោមដំបូលផ្ទះថ្មី ។

0 comments:

Post a Comment